ជនសង្ស័យ ១៤នាក់ ត្រូវបានអាវុធហត្ថចាប់ខ្លូនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន១៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីគ្រឿងញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស  នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង១៧ និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ១ករណី ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ចំនួន១៤នាក់ រួមមាន ៖ ១-ឈ្មោះ ជិន វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់, កាន់កាប់អាវុធ, រួមភេទជាមួយអនីតិជន), ២-ឈ្មោះ នី សុខគី ភេទប្រុស អាយុ ២៨ឆ្នាំ (រក្សាទុក និងប្រើប្រាស់), ៣-ឈ្មោះ ភឹម សុវៀន ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ៤-ឈ្មោះ យ៉ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ(ប្រើប្រាស់), ៥-ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៤១ឆ្នាំ(ប្រើប្រាស់), ៦-ឈ្មោះ ហោ ទិត្យារិទ្ធ ហៅ សណ្តែ្កក ភេទប្រុស អាយុ ២៩ឆ្នាំ (ប្រើប្រាស់), ៧-ឈ្មោះ យឿត តូច ភេទប្រុស អាយុ ២៥ឆ្នាំ(ប្រើប្រាស់), ៨-ឈ្មោះ ឡុង គឹមង៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ(ប្រើប្រាស់), ៩-ឈ្មោះ ស ច្រឹង ភេទប្រុស អាយុ ៥១ឆ្នាំ(ប្រើប្រាស់), ១០-ឈ្មោះ មុត ដឿន ភេទប្រុស អាយុ ៤៦ឆ្នាំ(ប្រើប្រាស់), ១១-ឈ្មោះ យ៉ាន់ ចាន់រី ហៅ គោ ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ១២-ឈ្មោះ លឹម សុធា ភេទប្រុស អាយុ ៤៣ឆ្នាំ(ប្រើប្រាស់), ១៣-ឈ្មោះ ឈិង នាង ហៅ សា ភេទស្រី អាយុ ២៣ឆ្នាំ(ប្រើប្រាស់), ១៤-ឈ្មោះ ដាំ ចំណាន ភេទស្រី អាយុ ១៤ឆ្នាំ(ប្រើប្រាស់) ។ 

ប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៥ថង់កិប ស្មើនឹង ៦១៦គ្រាប់ ទម្ងន់ ៦២,៦៤ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៦,៧៤ក្រាម, កាំភ្លើងវែង ចំនួន ០២ដើម (ប្រភេទAK-47 ស្វ័យបត់ ចំនួន ០១ដើម, ប្រភេទ សេកាសេ (CKC) ចំនួន ០១ដើម), ស្នាបាញ់គ្រាប់ឃ្លីដែក ចំនួន ០១ដើម, បង់កាំភ្លើងចំនួន០២, គ្រាប់កាំភ្លើងប្រភេទAK ចំនួន ១៤៤គ្រាប់, ដាវស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម, ទូរស័ព្ទ ចំនួន ១៤គ្រឿង រួមនឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀតផងដែរ ។

លោកបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជសង្ស័យទាំង១៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕  

CATEGORIES
Share This