ព្រោះតែវិបត្តិផ្លូវចិត្ត បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

បាត់ដំបង ៖ ព្រោះតែវិបត្តិផ្លូវចិត្ត បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ អាត បរមី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែគោចងកជាប់ជាមួយធ្នឹមផ្ទះបណ្តាលអោយស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវិភាគទីកន្លែងកើតហេតុ ហើយយោងតាមការស្តាប់ចម្លើយសាក្សី និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកបានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This