Author: administrator
រថយន្តដឹកស្ករសរ៉េចង្កូតទៅបុ…កប៉ះរថយន្តមួយគ្រឿងបន្តទៅបុ..កកិ..នក្រឡាប់លើម៉ូតូមួយគ្រឿងស្លា…ប់មនុស្សពីនាក់
បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកស្ករសរ៉េចង្កូតទៅបុកប៉ះរថយន្តមួយគ្រឿងបន្តទៅបុកកិនក្រឡាប់លើម៉ូតូមួយគ្រឿងស្លាប់មនុស្សពីនាក់បងប្អូននឹងគ្នានៅនឹងកន្លែង។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីថ្ងៃទី៤តុលា២០២៣លើកំណាត់ផ្លូវជាតិលេខ៥ត្រងចំនុចខាងកើតសាលាស្រុកអូរជ្រៅក្នុងភូមិកូបលិចឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាពួកគាត់កំពុងអង្គុយសុខៗស្រាប់តែឃើញរថយន្តមួយគ្រឿងប្រភេទដឹកទំនិញដែលបើកពីលិចទៅកើតតាមទិសដៅពីក្រុងប៉ោយប៉ែតទៅទីរួមខេត្តបន្ទាយមានជ័យស្រាបតែរ៉េចង្កូតទៅខាងផ្លូវរបស់គេបណ្តាលអោយទៅបុករថយន្តមួយគ្រឿងទៀតដែលមកពីមុខក្នុងទិសដៅផ្ទុយគ្នាហើយបន្តទៅបុកកិននិងក្រឡាបលើម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នាជិះគ្នា២នាក់ធ្លាក់កប់និងទឹកបណ្តាលអោយស្លាប់ម្នាក់លើគោកជាប់មាត់ទឹកនិងម្នាក់ទៀតជាប់ក្រោមរថយន្តក្នុងទឹក។ ក្នុងហេយុការនេះភ្លាមនោះគេឃើញតៃកុងរថយន្តដោយមានទាំងស្រ្តីម្នាក់និងក្មេងម្នាក់ទៀតដែលតៃកុងស្រងចេញពីក្នុងទឹកហើយរត់គេចខ្លួនបាត់ទាំងអស់។ ភ្លាមៗនោះរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅបានមកដល់និងសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការស្រុកអូរជ្រៅក៍បានមកដល់ធ្វើការសង្រ្គោះជនរងគ្រោះដែលត្រូវរថយន្តបុកហើយក្រឡាប់លើក្នុងទឹក តែមិនអាចជួយសង្រ្គោះបានដោយជនរងគ្រោះជាអ្នកធ្វើដំណើរតាមម៉ូតូបានស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម។ តាមឳពុកជនរងគ្រោះប្រាប់សមត្ថកិច្ចថាសជនរងគ្រោះទាំងពីជាបងប្អូននិងគ្នាមានទីលំនៅជិតកន្លែងកើតហេតុក្នុងភូមិអូរជ្រៅឃុំកូបស្រុកអូរជ្រៅត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅដឹកយកទៅប្រគល់ជូនគ្រួសារសពធ្វើបុណតាមប្រពៃណី។ចំណែករថយន្តមួយគ្រឿងទៀតដែលត្រូវរថយន្តខាងលើបុកជារថយន្តម៉ាកតូយូតាបាឡែនពណ៌ស រងការខូចផ្នែកខាងមុខនិងខាងក្រោយមធ្យម។ ក្រោយការវាសវែងរបស់សមត្ថកិច្ចម៉ូតូជនរងគ្រោះនិងរថយន្តរងគ្រោះនាំយកទៅរក្សាទុកនៅអធិការស្រុកអូរជ្រៅចំណែករដយន្តបង្កក៍ត្រូវរករថយន្តសន្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដែរដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់ចរាចរណ៍។ Read More
សិក្ខាកាមជាអ្នកបើកទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និង ត្រីចក្រយានយន្តសរុប១២០នាក់ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក
(បាត់ដំបង) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ... Read More
លោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន ដឹកនាំកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ចប់កាន់វេនបិណ្ឌទី៤ នៅវត្តវត្តស្វាយចាស់
(បន្ទាយមានជ័យ )÷ លោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង ... Read More
ច្រកទ្វារអន្តរជាតិដូងត្រូវបានបិទការចរាចរណ៍ទំនិញផ្សេងៗជាបណ្តោះអាសន្ន
(បាត់ដំបង) ក្រោយមានជំនន់ទឹកភ្លៀងហូរកាត់អូរព្រំដែននិងធ្វើអោយជន់លិចផ្លូវឆ្លងកាត់មាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរទាំងភាគីកម្ពុជានិងថៃ បានសម្រេចបិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញផ្សេងៗជាបណ្តោះអាសន្ន ប៉ុន្តែអនុញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះ។ លោក សុខ ... Read More
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣!
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ... Read More
ជំនន់ទឹកភ្លៀងលិចមន្ទីរពេទ្យស្រុកស្វាយចេកអភិបាលខេត្តចុះពិនិត្យនិងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព
បន្ទាយមានជ័យ៖លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅព្រលប់ថ្ងៃទី៣តុលា២០២៣នេះបានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុក បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។ ... Read More
ប្តីរងរបួ..សធ្ងន់ រីឯប្រពន្ធស្លា..ប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុ..កម៉ូតូ នៅស្រុកក្រគរ
ពោធិ៍សាត់៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបានបណ្តាលអោយ ស្រ្តីជាប្រពន្ធស្លាប់ រីឯបុរសជាប្តីរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ... Read More
កងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគ៥ទទួលអំណោយអភិសន្តិបណ្ឌិតស សុខា
បន្ទាយមានជ័យ៖ ប្រតិភូក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣នៅបញ្ជាការដ្ឋានគណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាលនិងផ្តល់អំណោយអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥។ ពិធីនោះធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមដោយនាយឧត្តមសេនីយ៍ហ៊ូ ... Read More
ស្លា..ប់ និងរបួ..ស ០២នាក់ នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុ..កគ្នា នៅស្រុកសង្កែ
(បាត់ដំបង)! យ៉ាងហោចណាស់បុរស០១នាក់បានស្លាប់ភ្លាមៗនិង០១នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៧និង៤៨នាទី ថ្ងៃទី០៣.ខែតុលា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ... Read More
ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ប្រចាំទិសភូមិភាគទី៤
ព្រះវិហារ ៖ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ... Read More