បុរសម្នាក់ចូលផឹកកាហ្វេក្រោយហាត់ប្រាណ បានគាំងបេះដូងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេសន្និដ្ឋានថា គាំងបេះដូងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីផឹកកាហ្វេ០១កែវ ក្រោយជិះកង់ហាត់ប្រាណហេវហត់នៅតាមដងផ្លូវ ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្នោះ អ៊ូច ភី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះជាមនុស្សឧស្សាហ៍ដើរ និងជិះកង់ហាត់ប្រាណជាប្រចាំ ។

ប្រភពដដែលបានបញ្ជាក់ថា នៅព្រឹកកើតហេតុ ជនរងគ្រោះបានជិះកង់ហាត់ប្រាណដូចសព្វដង លុះមកដល់ចំណុចផ្ទះកាហ្វេខាងលើ ក៏បានចូលអង្គុយហូបកាហ្វេជួបជុំជជែកនិយាយគ្នាលេង ក៏ដួលផ្ងាកក្រោយ ភ្លាមៗនោះដែរ បងប្អូនដែលនៅក្បែរនោះ បានជួយសម្រួលនិងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហរតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសពរួចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ) បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណ ៕

ដោយ ៖ សាលី

CATEGORIES
Share This