នគរបាលក្រសួងមហាផ្ទៃ បន្តបង្ក្រាបទីតាំងអនឡាញ នៅក្រុងប៉ោយប៉ែត ជាប់ផែស្ងួត PVN ឃាត់ជនបរទេសជាច្រើននាក់

បន្ទាយមានជ័យ ៖ នគរបាលនៃក្រសួងមហាផ្ទៃកម្ពុជាកាលពីរសៀលថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញ ដែលមានជនបរទេសពួនសំងំ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងបុរីជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល ដោយឃាត់ជនបរទេសជាច្រើននាក់ ភាគច្រើនជាជនជាតិជប៉ុន ។

យោងតាមទិដ្ឋភាពជាក់ស្ដែង នៅនឹងទីតាំងបង្រ្កាបខាងលើ និងប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា នគរបាលនៃអគ្គស្នងការនគរបាលជាតិ បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណជាជិត ៥០នាក់ ដែលបានពួនសំងំប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ ក្នុងទីតាំងនៃអគារបុរីគ្មានឈ្មោះ ជាប់ផែស្ងួត PVN ដែលនៅជាប់នឹងកំណាត់ផ្លូវជាតិលេខ៥ ទល់មុខផ្លូវចូលច្រកអន្តរជាតិស្ទឹងបត ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំខ្លួនដឹកតាមរយៈរថយន្តក្រុង ចេញកាលពីព្រលប់ថ្ងៃដដែល ទៅកាន់រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មាន ទីតាំងអនឡាញខាងលើនេះ គឺ ត្រូវបានបើកដំណើរការជាច្រើនឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចណា ចុះបង្ក្រាបបានម្ដងឡើយ ។ ដោយទីតាំងនេះ មានការបើកឲ្យ ចេញចូលយ៉ាងប្រុងប្រយ័ត្ន ពីអ្នកយាមនៃទីតាំងទ្វារចូល ដំបងគេនិងបិទបាំង ដោយអាគារបុរីខាងមុខ យ៉ាងជិតឈឹង មិនអាចមើលឃើញពីខាងក្រៅបានឡើយ។

ដោយឡែក បើតតាមពលរដ្ឋក្រុងប៉ោយប៉ែត ដែលដឹងស្ទើគ្រប់គ្នាថា ក្រៅពីទីតាំងអនឡាយខាងលើ នៅក្រុងប៉ោយប៉ែត នៅមានទីតាំងអនឡាញជាច្រើនទៀត ដែលមានទ្រង់ទ្រាយធំៗ ។ ហើយការដែលមានអនឡាញមានជនបរទេសច្រើន ដូចសព្វថ្ងៃនេះ ក៏បានធ្វើឲ្យវិស័យដីធ្លី មានហាងឆេង និងសំណង់អាគាររីកដុះដាលយ៉ាងខ្លាំងផងដែរ ។ តែមួយរយៈចុងក្រោយនេះ ឃើញថាយុទ្ធនាការបង្ក្រាបជូនបរទេស លើរប្រព័ន្ធអនឡាញ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចុះបង្ក្រាបជាបន្តបន្ទាប់ ៕

CATEGORIES
Share This