សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទរក្សាទុកថ្នាំញៀន
បាត់ដំបង ៖ កម្លាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ៖ ១-ឈ្មោះ ទូច អេ ភេទប្រុសអាយុ៣៨ឆ្នាំ, ២-ឈ្មោះ គន់ សម្បត្តិ ហៅធឹក ភេទប្រុសអាយុ៣៥ឆ្នាំ, ៣-ឈ្មោះ ហេង រ៉ូយ៉ាល់ ភេទប្រុស អអាយុ២៧ឆ្នាំ អ្នកទាំងបីរស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ជជាមួយវត្ថុតាង-ម្សៅក្រាមពណ៌សថ្លាចំនួន៤ថង់ ,ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារះពាក់ព័ន្ធសម្រាប់ប្រេីប្រាស់មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលេី រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕


ដោយ ៖ សាលី