បើកបរមិនប្រកាន់ស្តាំ ត្រូវបានម៉ូតូ០១គ្រឿងផ្សេងទៀត បុកពេញទំហឹង បណ្តាលអោយរបួសធ្ងន់០២នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់ បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកគុបស្ក០១គ្រឿងពាក់ផ្លាកលេខ ក-7037 បប1 បើកបរដោយឈ្មោះ ប៊ុត ភូមិន្ទ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីលិចទៅកើត ខាងឆ្វេងដៃ(មិនប្រកាន់ស្តាំ) ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AG -4629 បើកបរដោយឈ្មោះ ថី ជូដិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុកទៅបុកគ្នាពេញទំហឹងបណ្តាលអោយរបួសធ្ងន់ទាំង០២នាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកមធ្យោបាយទាំងពីរត្រូវបានកម្លាំងជំនាយចរាចរណ៍ផ្លូវគោកអធិការដ្ឋាននគរបាលស្រុកសង្កែចុះវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This