ម្ចាស់ហាងភ័យស្ទើលួសព្រលឹង ពេលឃើញគ្រាប់បែកដែលជនមិនស្គាល់សាវតា យកមកប្រកៃចោលនៅក្បែរថូផ្កា
បាត់ដំបង ៖ ម្ចាស់ហាងភ័យស្ទើលួសព្រលឹងពេលឃើញគ្រាប់បែកដៃមួយគ្រាប់ដែលជនមិនស្គាល់សាវតាបានយកទៅបង្កៃក្បែរថូផ្កានៅមុខហាងលក់បុកល្ហុង។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំំណុចខាងមុខហាងលក់បុកល្ហុងល្បីមួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះ វង់ ផាណាត ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយពេលប្រទះឃើញគ្រាប់បែកខាងលើ ភ្លាមៗនោះដែរម្ចាស់ផ្ទះក៏បានរាយការណ៍អោយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ និងមន្ត្រីសុីម៉ាក់ចុះមកត្រួតពិនិត្យនិងដកហូតយកទៅរក្សាទុក
ហើយក៏កំពុងធ្វើការស្រាវជ្រាវសេីបអង្កេតរកជនមិនស្គាល់មុខនោះផងដែរ ៕




ដោយ ៖ សាលី