កម្ពុជាបណ្ដេញជនជាតិថៃ ៣នាក់ដែលលួចឆ្លងដែនស្នាក់នៅ ធ្វើការខុសច្បាប់ក្នុងទឹកដីកម្ពុជា ទៅប្រទេសថៃវិញ
ក្រុងប៉ោយប៉ែត ៖ ជនជាតិថៃប្រុស ចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ធ្វើការឃាត់ខ្លួន និងបញ្ជូនចេញទៅប្រទេសថៃវិញ បន្ទាប់ពីរកឃើញថា បានលួចឆ្លងដែនស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ក្នុងទឹកដីកម្ពុជា ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើពិធីប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃ ចំនួន០៣នាក់ ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ជូនទៅលោកស្រីអនុសេនីយ៍ឯក CHANYAMON RUEANGSRIBUA នាយរោងផ្នែកនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធី ៕



ដោយ ៖ លី គឹមហាក់