ជំនួបថ្នាក់ភូមិកម្ពុជា-ថៃ ធ្វើឡើងផ្សេងគ្នានៅពីរទីតាំង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំនេះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានជួបពិភាក្សាជាមួយមេបញ្ជាការយោធភូមិភាគ១ របស់ថៃ នៅលើស្ពាន់មិត្តភាពកម្ពុជាថៃនៃច្រកអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីម៉ោង១២យប់មិញ។
ដោយឡែកមេបញ្ជាការភូមិភាគទី៤ កម្ពុជា ឧត្តមសេនីយ៍ឯក ពៅ ហេង ជួបមេភូមិភាគទី២ថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ។





