អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ១៣ប្រទេសកំពុងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ខេត្តព្រះវិហារ

ព្រះវិហារ ៖ អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានានៃប្រទេសមហាអំណាចនិងអាស៊ានឱនួន១៣ប្រទេសប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ នៅខេត្តព្រះវិហារដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន សរុបទាំង១៣ប្រទេស រួមមាន៖សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូេនស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ាបានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅលើភ្នំប្រាសាទព្រះវិហារ តំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ។ហើយការចុះនេះអាចជាបន្តបន្ទាប់ទៅកាន់ព្រំដែនកម្ពុជាថៃនៃប្រាសាទតាមាន់ តាក្របី ថ្មដូន ……។ល។

CATEGORIES
Share This