ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកថ្មគោល
បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យកើតឡើងខាងលើនេះបណ្ដាលអោយឆេះផ្ទះចំនួន ០១ខ្នង ទំហំ ៨ម៉ែត្រX ៩ម៉ែត្រ ផ្ទះទាមធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង រួមជាមួយសម្ភារៈខូចខាតរួមមាន ,ម៉ាស៊ូតចំនួន ៤២៩លីត្រ ,ម៉ូតូ០២គ្រឿង , រទេះដឹក០៣គ្រឿង ,ទូរស័ព្ទ ០៣គ្រឿង ,គ្រែដេក០៤ ,ទូរដាក់ខោអាវ០១ ,លុយខ្មែរ ៤,០០០,០០០ រៀល (បួនលានរៀល)និងគ្រឿងបរិភោគទាំងអស់ គិតជាទឹកប្រាក់អស់ប្រហែល ៣០,០០០,០០០ រៀល (សាមសិបលានរៀល) ដែលម្ចាស់ផ្ទះឈ្មោះ អ៊ុន សុធា ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ករណីអគ្គិភ័យនេះដែរភ្លាមៗនោះមន្ត្ត្រីជំនាញស្រុកបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងដើម្បីចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន នឹងឡានដឹកទឹកតូចចំនួន ០១ ឡានផងដែរ ៕






ដោយ ៖ សាលី