អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំប្រតិភូសមាជិកសរុប ៧ប្រទេស ចុះទៅកាន់ព្រំដែនកម្ពុជាថៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទៅទី១៤ សីហា ២០២៥នេះ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំប្រតិភូសមាជិកសរុប ៧ប្រទេស សង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។

ការចុះទៅកាន់តំបន់ព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យនេះ បន្ទាប់ពីនៅព្រឹកថ្ងៃទី១៤នេះប្រតិភូអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការភូមិភាគ៥ នៅទីបញ្ជាការភូមិភាគ៥ នៅខេត្តបាត់ដំបង ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងជំនួបជាមួយប្រតិភូអនុព័ន្ធយោធា ចំនួន៧ប្រទេសឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានជម្រាបជូនប្រតិភូដែលមានសមាជិកសរុបចំនួន ៧ប្រទេស អំពីបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ ។

សូមបញ្ជាក់ថា អនុព័ន្ធយោធាដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
២- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ) ៕

CATEGORIES
Share This