អ្នកសារព័ត៌មានរបស់សេតវិមានអាមេរិច ចុះដល់កន្លែងថៃរាយបន្លាលួស ដាក់កង់ឡាន ដេញពលរដ្ឋខ្មែរចេញពីផ្ទះ
បន្ទាយមានជ័យ ៖ អ្នកសារព័ត៌មានរបស់សេតវិមានអាមេរិច បានមកដល់កម្ពុជា ហើយចុះទៅដល់កន្លែងដែលថៃ រាយបន្លាលួសដាក់កង់ឡាន ដេញពលរដ្ឋខ្មែរចេញពីផ្ទះ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដើម្បីនាំសំលេង និងរូបភាពទៅកាន់ប្រធានាធិបតី ត្រាំ និងពិភពលោក អំពីអ្វីដែលចោរសៀមឈ្លានពាន ដីកម្ពុជានិងធ្វើបាបពលរដ្ឋខ្មែរ ។
ការចុះរបស់អ្នកសារព័ត៌មានរបស់សេតវិមានអាមេរិចនេះ ត្រូវបានទទួលនិងបង្ហាញដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។








