គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០៣គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ នៅពេលកំពុងចុះភ្ជួរដីចំការ
បាត់ដំបង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ដែលសេះសល់ពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋប្រទះឃើញ នៅពេលកំពុងចុះភ្ជួរដីចំការ។
ហេតុការណ៍ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្រុមទី២ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលក្នុងមានជាប្រភេទគ្រាប់ Pmn2 ចំនួន ០២គ្រាប់ និងគ្រាប់ 413 ប្រភេទគ្រាប់ផ្លោងចំនួន០១គ្រាប់។
ក្រោយពីប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានពលរដ្ឋនិងមន្ត្រីនគរបាលក្នុងមូលដ្ឋានរាយការណ៍បន្តជូនមន្ត្រីអង្គភាពស៊ីម៉ាក់អោយមកទទួលយកទៅដើម្បីធ្វើការដុតកំទេចចោលផងដែរ ៕



ដោយ ៖ សាលី