ផ្ទុះធុងខ្យល់ផ្សារដែក តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

បាត់ដំបង ៖ ធុងផ្សារដែកប្រើថ្មស្អុយមួយ បានផ្ទុះឡើងខណៈពេលដែលជាងកំពុងផ្សារដែក នៅវេលាម៉ោង ១៧និង៣០ នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៨ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុឈ្មោះ សាន់ សៀ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើបានផ្សារដែកជាមួយនិងឧបករណ៍ធុងផ្សារដែកប្រើថ្មស្អុយ ក្នុងខណៈពេលដែលកំពុងផ្សារដែក ក៏ស្រាប់តែផ្ទុះឡើងតែម្តង ។

ប្រភពដដែលបានបញ្ជាក់ថា ចំពោះករណីខាងលើនេះដែរ គឺមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយក៏មិនបង្កអោយមានការខូចខាតសម្ភារ:មានតម្លៃ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះឡើយ  ៕

ដោយ ៖ សាលី

CATEGORIES
Share This