អាវុធហត្ថស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទរក្សាទុក្ខសារធាតុញៀន
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅចំនុចបឹងតាព្រឹក ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរកម្លាំងជំនាញអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១/ឈ្មោះ ស ដានី ភេទប្រុស អាយុ ៣១ឆ្នាំ, ២/ឈ្មោះ គឿន ថន ភេទប្រុស អាយុ ៣៣ឆ្នាំ, ៣/ឈ្មោះ សំ ហឿម ភេទប្រុស អាយុ ៣២ឆ្នាំ ទាំងបីនាក់រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកស ចំនួន០២ថង់ សង្ស័យជាសារធាតុញៀន ,ម៉ូតូ០២គ្រឿង ,ទូរស័ព្ទ០២គ្រឿង
និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ដោយ ៖ សាលី