ទឹកស្ទឹងសង្កែឡើងខ្លាំង តែមិនទាន់ដល់ចំណុចប្រកាសអាសន្ន ១៣,៧០ម៉ែត្រ

បាត់ដំបង ៖ ខណៈដែលមានភ្លៀងជាប់គ្នា នៅផ្នែកខាងលើនៃស្រុសំឡូត និងការបើកទ្វាទំលាក់ទឹក ពីទំនប់កង្ហតបណ្តាលអោយទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបងឡើងខ្លាំង ជិត១៣ម៉ែត្រ តែមិនទាន់ដល់ចំណុចប្រកាសអាសន្ន កំពស់១៣,៧០ម៉ែននោះទេ។

បើតាមមន្រ្ដីជំនាញធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ពីមូលហេតុដល់សារព័ត៌មានក្នុងស្រុកថា មូលហេតុកម្ពស់ទឹកមានកើនឡើងជិត១៣ម៉ែត្រ ខណៈគំនូសទឹកត្រូវប្រកាសអាសន្ននៅកម្ពស់ទឹក ១៣,៧០ម៉ែត្រ គឺដោយសារនៅប៉ែកខាងលើមានភ្លៀងធ្លាក់ក្នុងរយៈពលេប៉ុន្មានថ្ងៃកន្លងទៅ ហើយមន្រ្ដីបច្ចេកទេសបានបើកទ្វាទំលាក់ទឹកពីទំនប់កង្ហតចុះមក។ គិតមកដល់រសៀលថ្ងៃទី១ កញ្ញា ២០២៥នេះ  កម្ពស់ទឹកស្ទឹងសង្កែ ហក់ឡើងជាង១២,៩៩ម៉ែត្រ ។ ចំណែកកំពស់ទឹកនៅផ្នែកខាងលើ បានស្រកជាបណ្តើរៗហើយ ។

សូមបញ្ជក់ថា ជារឿងធម្មតាសម្រាប់ខេត្តបាត់ដំបងនៅពេលរដូវវស្សាមានភ្លៀងធ្លាក់ច្រើននៅខាងលើ នៃស្រុកសំឡូត ព្រំដែនថៃដែលសំបូរដោយភ្នំ ទឹកតែងស្រុងបន្ទាប់ពីជនលិចនៅស្រុកសំឡូតបន្តមកស្ទឹងសង្កែបណ្តាលអោយទឹកក្នុងស្ទឹងសង្កែឡើងខ្លាំង ដែលភាគតិចណាស់ដល់ចំណុចប្រកាសអាសន្ន ៕

CATEGORIES
Share This