មនុស្សប្រុសស្រី០៥នាក់ បានរងរបួសធ្ងន់ស្រាលនៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៥នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក GTR GBX ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង1AR-3324 បើកបរដោយស្រ្តីម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1L-9002 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីកើតទៅកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងស្ត្រីរងរបួសធ្ងន់ស្រាល០៣នាក់ និងភាគីខាងបុរសរងរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី