លោកជំទាវបណ្ឌិត បាន ស្រីមុំ និងក្រុមការងារ ចុះពិនិត្យគ្រោងធ្វើការកែរលម្អបន្ថែម ចំណុចជ្រោះសែនសុខ
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញពិនិត្យមើលនៅចំណុចជ្រោះសែនសុខ ដើម្បីគ្រោងធ្វើការកែរលម្អបន្ថែម ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
តាមការចុះពិនិត្យនេះអាជ្ញាធរខេត្តប៉ៃលិន គ្រោងដាក់បន្ថែម នៅរូបបដិមា ព្រះពុទ្ធផ្ចាញ់មាដ៏ធំ ដែលធ្វើអំពីថ្មភ្នំ នៅចំណុចជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
សូមបញ្ជក់ផងដែលថា ជាបន្តបន្ទាប់ចំពោះសុខទុក្ខរបស់ពលរដ្ឋជាពិសេសការអភិវឌ្ឍន៍ខេត្តនិងការលើកកំពស់សោភ័ណភាពខេត្ត លោកជំទាវ បានធ្វើការកែប្រែនៅតំបន់ទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ មកកំសាន្តលេងលើទឹកដីត្បូងពេជ្រ ៕








