ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅប៉ះម៉ូតូកង់បី បណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់
បាត់ដំបង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបត់ឆ្វេងទៅប៉ះជាមួយម៉ូតូកង់បីនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២.ខែកញ្ញា ឆ្ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកហុងដា SCOOPY ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1CB-4902 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកហាយវេ បានបត់ឆ្វេង ចំំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក BAJAJ MAXIMA Z ពាក់ផ្លាកលេខ ភ្នំពេញ1LR-7692 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរប្រុសស្រី០៣នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានប៉ះគ្នាបណ្តាលអោយអ្នកបើកបរម៉ូតូដួលបោកក្បាលរងរបួសធ្ងន់តែម្តង ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី