ក្មេងប្រុសម្នាក់ លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចវាលស្រែទំនប់ថ្មី ស្ថិតក្នុងភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។

ក្មេងរងគ្រោះមានឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅក្រុមទី០៣ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយក្មេងរងគ្រោះខាងលើបានចុះលេងទឹក ខណៈពេលដែលឪពុកម្តាយកំពុងជាប់រវល់។

ហើយបើឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ និងតាមការស្តាប់ចម្លើយសាក្សី រួមជាមួយក្រុមគ្រូពេទ្យ បានធ្វើការសន្និដ្ឋានថា សពរបស់ក្មេងរងគ្រោះគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This