ស្នងការខេត្តបាត់ដំបង កាន់បិណ្ឌវេនទី៦ នៅវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ វត្តដំរីស

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោកស្រី ភរិយា ព្រមទាំងលោក លោកស្រី ស្នងការរង កងកម្លាំងនគរបាល ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ ស្ថិតនៅវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ វត្តដំរីស ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ដល់បុពការីជន ជាពិសេស វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ និងលោកស្រីជាភរិយា ក៏បានវេប្រគេនទេយ្យវត្ថុ ជូនព្រះសង្ឃដើម្បីចំណាយក្នុងកម្មពិធីបុណ្យកាន់បិណ្ឌវេណទី៦នេះរួមមាន ,បច្ច័យប្រគេនព្រះសង្ឃសម្រាប់ធ្វើចង្ហាន់ចំនួន ២,៥០០.០០០រៀល ,ទឹកក្រូច៥កេស ,ផ្លែឈើ ផ្កា ,អង្ករ ២ការ៉ុង , ទឹកសុទ្ធ ១០កេស, សរុបស្មើ (២,៨៥២,០០០រៀល) និងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៧០អង្គ ក្នុងមួយអង្គ ២០០០០រៀល ,លោកអាចារ្យនិងយាយជី ចំនួន ៣១នាក់ ក្នុងម្នាក់ៗ ២០០០០រៀល និងថវិកាសម្រាប់កសាងវត្ត ចំនួន ៣០០០០០០រៀល ចំណាយសរុប ចំនួន ៧,៨៧២,០០០រៀល។

សូមបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដែលជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរលង់មកហើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This