សមត្ថកិច្ចតាមព្រំដែនខេត្តបាត់ដំបង បង្រ្កាបទប់ស្កាត់បទល្មើសដឹកទំនិញបារី បម្រុងឆ្លងដែនខុសច្បាប់ចេញទៅថៃ
បាត់ដំបង ៖ មុខសញ្ញាឈ្មួញដុសស្លែ ប្រចាំស្រុកសំពៅលូន លើជំនួញជួញដូរនាំបារីឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ តាំងពីព្រំដែនមិនទាន់បានបិទ រហូតបិទ នៅតែមានការរត់ពន្ធបារី បានអស់លក្ខ័ត្រូវបានសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជាថៃ នៃខេត្តបាត់ដំបងសហការគ្នា បង្រ្កាប់បានកាលពីរសៀលថ្ងៃទី២៨ កញ្ញា ២០២៥ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជិតច្រករបៀងបឹងឆ្នាំង ។
តាមការអោយដឹងពីលោកអធិការនគរបាលស្រុកកំរៀងបានអោយដឹងថា ពិតជាមានការបង្រ្កាប់ករណីបម្រុងនាំបារីឆ្លងដែន ទៅថៃពិតមែន ដោយបានឃាត់បានទាំងរថយន្ត និងតៃកុង ពីសំណាក់កម្លាំងវរព្រំដែន ។
តាមប្រភពព័ត៌មានដែលទទួលបាន ការបង្រ្កាប់នេះធ្វើឡើង នៅព្រំដែនចំណុចនិយាមកា WGS84 226561 1443853 ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ប៉ុន សុភឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (អ្នកបើកឡាន) រថយន្ត១ គ្រឿង ម៉ាក់ Toyota Sienna ពណ៌ស ពុំមានស្លាកលេខ វត្ថុតាងក្នុងរថយន្តមាន បារីចំនួន៤៩ប៊ិច ។
ក្រោយការបង្រ្កាប សមត្ថកិច្ចបាននាំយកទៅប៉ុស្តិ៍នគរបាលអូរដា សាកសួរបឋម និងធ្វើកំណត់ហេតុ រួចអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បញ្ជូនទៅការរិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីបន្ត។
សូមបញ្ជក់ថា ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយ នៃខែកញ្ញា ២០២៥នេះ សមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ឈមនិងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៃស្រុកម៉ាឡៃ បានបង្រ្កាបបានការនាំបារីឆ្លងដែនពីកម្ពុជាចូលទឹកដីថៃ ជាញឹកញាប់ក្នុងនោះក៏ខាងសមត្ថកិច្ចកម្ពុជា ក៏បង្រ្កាបបានផងដែរដោយ
ភាគច្រើន ការបង្រ្កាប់បានតែវត្ថុតាងជាបារី ។
តាមប្រភពព័ត៌មាននានា បានអោយដឹងថា ចំពោះបទល្មើសគេចពន្ធនាំបារីទៅថៃ គឺមានឈ្មួយដ៏ធំប្រចាំនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំដែនថៃដោយមានបក្ខពួកជាបងប្អូន មានឃ្លាំង ឬផ្ទះ ចាំស្តុបបារីឬស្រា ពីក្នុងប្រទេសកម្ពុជា ហើយបន្តចែកចាយបញ្ជូនទៅថៃ តាមច្រករបៀងនានា នៃស្រុកសំពៅលូន ។ លុះក្រោយថៃ និងកម្ពុជា មានភាពតានតឹងនឹងគ្នា ឈានដល់បិទច្រក និងផ្ទុះសង្រ្គាម មេឈ្មួយប្រចាំព្រំដែនថៃនៅស្រុកសំពៅលូន នៅតែអាចនាំចេញបារីបាន តាមរយៈរកគ្រប់ច្រក អោយតែអាចនាំចេញទៅថៃបានក្រៅពីស្រុកសំពៅលូន ដែលការនាំចេញមានការពិបាក ព្រោះកន្លងមក បែកការត្រូវថៃបង្រ្កាបបានទាំងពលរដ្ឋខ្មែរម្នាក់ ដែលជាអ្នកជញ្ជូន ហើយត្រូវបានសមត្ថកិច្ចកម្ពុជា ចុះសើបអង្កេតត្រួកពិនិត្យទីតាំងព្រំដែនខាងកម្ពុជា ដែលសង្ស័យជា កន្លែងនាំចេញ។ តែមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់បានបង្ហាញពីជនពាក់ព័ន្ធ នៃបទល្មើសជួញដូរបារីទៅថៃ បាននៅឡើយ ៕









