ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េទទួលជួបប្រធានតំណាងមូលនិធិចលនាភូមិថ្មី និងទីប្រឹក្សានៃក្រុមប្រឹក្សាវប្បធម៌អាស៊ាន

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែតុលា ២០២៥បានទទួលជួប លោក Lee Young ប្រធានតំណាងមូលនិធិចលនាភូមិថ្មី (Saemaul Foundation) និងលោក Kim Myoung Chul ទីប្រឹក្សានៃក្រុមប្រឹក្សាវប្បធម៌អាស៊ាន ដើម្បីសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការវិវត្តថ្មីៗនៃស្ថានភាពទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះ លោក Lee ប្រធានតំណាងមូលនិធិចលនាភូមិថ្មី ក៏បានរំលេចឡើងនូវគម្រោងជំនួយមួយចំនួនដែលមូលធិនិចលនាភូមិថ្មី សម្រេចបានក្នុងប្រទេសកម្ពុជានាពេលកន្លងមក និងបានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តជំនួយមនុស្សធម៌ ដល់កម្ពុជានាពេលខាងមុខបន្ថែមទៀត៕

CATEGORIES
Share This