ខេត្តប៉ៃលិន ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ មានភ្ញៀវទេសចរណ៍ជិត២០ម៉ឺននាក់

ប៉ៃលិន ៖ ខេត្តប៉ៃលិនរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអ៊ុំទូក អកអំបុកបណ្តែតប្រទីប និងសំពះព្រះខែ ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបចំនួន ១៨៩,២១៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៤ ដែលមានចំនួនសរុប ១៨៥,៥០៨នាក់ ឃើញថា កើនចំនួន ២%។

តាមរបាយការណ៍រដ្ឋបាលខេត្តប៉ៃលិន បានអោយដឹងថានៅថ្ងៃទី១ នៃពិធីបុណ្យអ៊ុំទូកមានភ្ញៀវទេសចរណ៍សរុប៣០,៨១៨នាក់ ក្នុងនោះភ្ញៀវជាតិ ៣០,៦៤៣នាក់ភ្ញៀវបរទេស ១៧៥ នាក់ ។ នៅថ្ងៃទី២ នៃពិធីបុណ្យអ៊ុំទូកមានភ្ញៀវទេសចរសរុប ៦០,១៣២ នាក់ក្នុងនោះ ភ្ញៀវជាតិ  ៥៩,៩៨៩នាក់, ភ្ញៀវបរទេស ១៤៣ នាក់ ។ ថ្ងៃទី៣ នៃពិធីបុណ្យអ៊ុំទូក មានភ្ញៀវទេសចរសរុប ៩៨,២៦៨នាក់ក្នុងនោះ ភ្ញៀវជាតិ ៩៨,០៦៣នាក់, ភ្ញៀវបរទេស ២០៥នាក់ ។

ដោយឡែកសម្រាប់ភ្ញៀវទេសចរសរុបទាំង ៣ថ្ងៃ ភ្ញៀវជាតិមានចំនួន ១៨៨,៦៩៥នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៤ ដែលមានចំនួន ១៨៨,០៤១ ឃើញថាកើនចំនួន០,៣៥%។ ភ្ញៀវអន្តរជាតិ មានចំនួន ៥២៣នាក់ បៀបធៀបនិងចំនួនភ្ញៀវអន្តរជាតិឆ្នាំ២០២៤ ដែលមានចំនួន៧,៤៦៧នាក់ ឃើញថា ថយចំនួន ៩២% ។

តំបន់ទេសចរណ៍ ដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាច្រើន រួមមានទឹកធ្លាក់ភ្នំខៀវ សួនកុមារ និងភ្នំយាត ៕

CATEGORIES
Share This