ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ ចាប់ពីកែងមិត្តភាព ដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលរងការខូចខាតពីពេលកន្លងមក

ប៉ោយប៉ែត ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អមដំណើរដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ១ខ្សែចាប់ពីកែងមិត្តភាពមកដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលមានប្រវែងប្រមាណ៥៨០ម៉ែត្រ ដែលរងការខូចខាតពីពេលកន្លងមក ។

ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានពិនិត្យនិងសម្រេចជួសជុលនិងស្ថាបនាផ្លូវ១ខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងការធ្វើដំណើរឱ្យបានលឿន និងឆាប់រហ័សនិងមានសុវត្ថិភាពផងនោះ សម្រាប់មកកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បានងាយស្រួល ក្រោមការឧបត្ថម្ភ ការជួសជុលនិងស្ថាបនាដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឯកឧត្តម យ៉ាង គីមហ៊ុយ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងជាថវិការមួយចំនួនទៀតរបស់សប្បុរសជនដែលបានចូលរួម ៕

ដោយ ៖​ លី គឹមហាក់

CATEGORIES
Share This