រថយន្ត TUNDRA មួយគ្រឿង សង្ស័យឆ្លងចរន្តភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង

បាត់ដំបង ៖ រថយន្ត TUNDRA មួយគ្រឿងសង្ស័យឆ្លងចរន្តភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិងប្រជាពលរដ្ឋចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអូរដា ត្រង់ចំណុចក្រុមទី៦ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋឈ្មោះ ច្រិប បានអោយដឹងថា ខណៈពេលដែលគាត់កំពុងតែបោសសម្អាតនៅក្នុងបរិវេណវត្ត ក៏ស្រាប់តែឃើញឡានមានផ្សែងហ៊ុយ ភ្លាមនោះគាត់ក៏ស្រែកហៅលោកគ្រូចៅអធិការវត្ត ហើយភ្លាមនោះលោកគ្រូចៅអធិការក៏បានបើកទ្វារឡានយកបំពង់ពន្លត់អគ្គីភ័យនិងកាបូបក្នុងឡានចេញរួចឡានក៏ឆេះ ភ្លាមនោះលោកគ្រូចៅអធិការនិងប្រជាពលរដ្ឋក៏បានជួយដងទឹកជះពន្លត់តែជួយមិនបានសម្រេចនោះទេ។

រថយន្តដែលត្រូវអគ្គីភ័យឆាបឆេះខាងលើម៉ាកTUNDRA ពណ៌ស សេរីឆ្នាំ ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-9957 ឆេះអស់ទាំងស្រុង ជាមួយសម្ភារះខូចខាតរួមមាន : អត្តសញ្ញាណប័ណ្ណ កាតឯកសារឡានចំនួន ០១ច្បាប់ និងបច្ច័យចំនួនប្រហែល ៥០០ដុល្លារ ៕

ដោយ ៖ សាលី

CATEGORIES
Share This