សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសង្រ្គោះបឋម ក្រោមប្រធានបទ ”ការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត”

ខេត្តប៉ៃលិន ៖  នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមការចង្អុលដឹកនាំពី លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសង្រ្គោះបឋម ក្រោមប្រធានបទ ”ការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត” ក្រោមអធិបតីភាពលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា កម្មវិធីនេះផ្ដោតទៅលើការបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីប្រវត្តិចល នាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និងវិជ្ជាសង្រ្គោះបឋម រយៈពេល១ថ្ងៃពេញ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពជុំវិញខេត្តចំនួន២៥នាក់ (ស្រី០៩នាក់) និង យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែលទើបនឹងជ្រើសរើសថ្មី មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ចំនួន២៥នាក់(ស្រី១៣នាក់)សរុបរួមចំនួន៥០នាក់ ស្រី២២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើនៅសាលប្រជុំ ស.ស.យ.ក. ខេត្តប៉ៃលិន។

លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ និងសិក្សា អោយបានយល់ដឹងច្បាស់ពីប្រវត្តិចលនាកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមានសារៈសំខាន់បំផុតអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ផ្សេងៗ មុនពេលឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។

លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា បានខិតខំបណ្តុះបណ្តាល និងផ្សព្វផ្សាយ វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន គឺជាការងារមួយជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង ជួយសង្គ្រោះបានទាន់ពេលវេលា។ ក្នុងឱកាសនេះ លោកជំទាវក៏ បានប្រគល់ វិញ្ញាបនបត្របញ្ចាក់ការសិក្សា ជូនដល់សិក្ខាកាមចំនួន៥០នាក់ខាងលើ៕

CATEGORIES
Share This