ផ្ទុះសេខ្សែភ្លើងបណ្តាលអោយឆេះផ្ទះ០១ខ្នងទាំងស្រុងនៅភ្នំព្រឹក
ខេត្តបាត់ដំបង! លំនៅដ្ឋានមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់បង ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រX៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ មុំ រួន ភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ គុយ អាង អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់បង ។
សម្ភារះខូចខាតរួមមាន!
-ម៉ាសុីនបាញ់ស្មៅចំនួន០១គ្រឿង
-ម៉ាសុីនកិនដំឡូងចំនួន០១គ្រឿង
-ម៉ូតូសង់សេរីចាស់ចំនួន០១គ្រឿង -លុយបាតចំនួន ២០០០០មុឺនបាត
-លុយខ្មែរចំនួន៤០មុឺនរៀល ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុដោយបានបញ្ជាក់ថា មូលហេតុដែលបង្កអោយឆេះឡើងនេះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ខណៈដែលម្ចាស់មិនបាននៅផ្ទះ។
CATEGORIES ព័ត៌មានជាតិ