សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ អង្ករ៥០តោន និងថវិកា១០ម៉ឺនដុល្លា ដល់រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយអង្ករ៥០តោន និងថវិកា១០ម៉ឺនដុល្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហាទុក្ខលំបាក ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ គោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងគិតគូរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេស បានឧបត្ថម្ភ អង្ករ ចំនួន ៥០តោន និងថវិកា ចំនួន១០០.០០០$(ដុល្លា) ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាទុក្ខលំបាក ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានជីវភាពខ្វះខាត រងគ្រោះដោយធម្មជាតិ និងបញ្ហាផ្សេងៗ ៕

CATEGORIES
Share This