បុរសម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន

បាត់ដំបង ៖ បុរសម្នាក់ដោយសារតែមានវិបត្តិ នៃជំងឺប្រចាំកាយ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង០១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យទីកន្លែងកើតហេតុដោយសាកសពមាន ឈ្មោះ គង់ វិត  ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្រោយពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន មូលហេតុ គឺ ជនរងគ្រោះមានវិបត្តិនៃជំងឺប្រចាំកាយ បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិ យករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

 

CATEGORIES
Share This