ប្រជាពលរដ្ឋងាយរងគ្រោះជួបកាលំបាកនិងរងគ្រោះដោយទឹកជំនន់៧៥គ្រួសារ ដែលរស់នៅលើខ្នងទំនប់អាងភាសទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា  ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត គ្រួសារក្រីក្រជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន៧៥គ្រួសារ ដែលរស់នៅលើខ្នងទំនប់អាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ថ្លែងនាឱកាសសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់  ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។

ជាមួយគ្នានេះឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨  ឧសភា ដើម្បីឱ្យសាខាខេត្ត អាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះនិងបន្តបន្ទាប់ទៀត។ 

បន្ថែមពីនេះឯកឧត្តមក៏បានគូសបញ្ជាក់ជាថ្មីជូនបងប្អូនទាំងនោះថា៖ ទាំងអាជ្ញាធរខេត្ត ទាំងរាជរដ្ឋាភិបាល តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ម៉ឺងម៉ាត់ ក្នុងនោះ៖ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវតែការពារនិងថែរក្សាឲ្យគង់វង់ ហើយផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក៏ត្រូវបានការពារដោយសមស្របផងដែរ  ហើយក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់បងប្អូនដែលកំពុងរស់នៅលើខ្នងទំនប់អាងភាសទាំងអស់និងអ្នកមានទីលំនៅក្នុងអាងភាសទាំងអស់ថា៖ កន្លងមកអាជ្ញាធរមូលដ្ឋានឃុំស្រុកនៅទីនេះបានយកចិត្តទុកដាក់គិតគូរពីការរស់នៅរបស់បងប្អូនក្នុងនោះរដ្ឋបាលខេត្តក៏បានស្នើសុំដល់រាជរដ្ឋាភិបាលដើម្បីដោះស្រាយជូន

បងប្អូនមួយចំនួនដែលរស់នៅក្នងអាង ដើម្បីសម្រួលពួកគាត់ឲ្យមករស់នៅលើទីតាំងសមស្របដែលអាជ្ញាធរបានរៀបចំជូននៅថ្ងៃខាងមុខឆាប់ៗនេះផងដែរ។

 អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនដល់គ្រួសារនីមួយៗមាន ! -អង្ករ២៥គីឡូក្រាម,មី០១កេស,ត្រីខ០១ យួរ,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី០១យួរ,ទឹកសុទ្ធវីឃែរ០១កេស,សំពត់តង់០១, ឃីត(មុង,ក្រមា)១កញ្ចប់ និងធុងចម្រោះទឹកស្អាត០១ឈុតធំផងដែរ។

CATEGORIES
Share This