ឯកឧត្តម បោន ប៊ិន អញ្ជើញចុះមូលដ្ឋានពិនិត្យទីស្នាក់ការ គណបក្សប្រជាជនឃុំទាំង៦ នៅក្នុងស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណ:កម្មាការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក រួមនឹងក្រុមការងារ បានអញ្ជើញចុះមូលដ្ឋានពិនិត្យមេីលទីស្នាក់ការគណបក្សប្រជាជនឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមការងារ សមាជិក-សមាជិកាគណបក្សឃុំ និងបាននាំយកអង្ករ និងគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនទីស្នាក់ការគណបក្សឃុំ សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជួបការលំបាក ។
ឯកឧត្តម បោន ប៊ិន បានមានប្រសាសន៍ណែនាំ ដល់សមាជិក-សមាជិកា គណបក្សឃុំទាំង៦ ត្រូវចុះតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដេីម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសពលរដ្ឋកំពុងជួបទុក្ខលំបាក យេីងត្រូវដោះស្រាយជូនពួកគាត់ ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡេីយ ។
សូមបញ្ជាក់ថា ឯកឧត្តម បោន ប៊ិន ក៏បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនទីស្នាក់ការគណបក្សឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ក្នុងមួយឃុំ ទទួលបាន ៖ អង្ករចំនួន១តោន, ទឹកស៊ីអ៉ីវ២០យួរ, ទឹកត្រី២០យួរ, មី១កេសធំ, ត្រីខ៦យួ រននិងទឹកសុទ្ធ២០កេសផងដែរ ៕