នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកសារធាតុញៀន
ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះល្បាតនិងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង ។
លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងស្រុកសង្កែ ទទួលបន្ទុកផ្នែកគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះដែរធ្វើឡើងនៅវេលាម៉ោ១៧និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១, ឈ្មោះ ហួន ហន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង
២,ឈ្មោះ ម៉ាន គីភ្លី ហៅ រ៉ាន់ ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានរួមមាន!
-ម្សៅក្រាមពណ៌សថ្លា ច្រកក្មុងថង់ប្លាកស្ទិកថ្លាចំនួន០១ថង់ ទម្ងន់(០.៩១ក្រាម)ទាំងសំបក -ប្រាក់ខ្មែរចំនួន៥៥០០០៛(ប្រាំមុឺនប្រាំពាន់រៀល) -អំពូលកែច្នៃសំរាប់ប្រើប្រាស់ថ្នាំញៀនមួយកំណាត់ -ម៉ូតូម៉ាកអាល់ហ្វាចាស់ចំនួន០១គ្រឿង ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនបច្ចុប្បន្នត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។