ដើរមិនប្រយ័ត្នរអិលជេីងចូលទឹកស្ទឹងបណ្តាលអោយលង់ស្លា.ប់
ខេត្តបាត់ដំបង! កុមារីម្នាក់ដោយខ្វះការប្រុងប្រយ័ត្នបានដើររអិលជេីងចូលក្នុងទឹកស្ទឹងបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង០៨និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្មេងរងគ្រោះដែលលង់ទឹកស្លា.ប់ឈ្មោះ ហាន រចនា ភេទស្រី អាយុ០៥ឆ្នាំ មានទីលំនៅភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈដែលឪពុកម្តាយទៅលក់អីវ៉ាន់នៅផ្សារមោងឫស្សី ទុកកូននៅជាមួយបងនៅផ្ទះក៏បានដេីរទៅលេងមាត់ទឹកស្ទឹងពីខាងលិចផ្ទះចំងាយប្រហែល២០០ម៉ែត្របណ្តាលអោយលង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយឪពុកម្តាយយករៀបចំធ្វើបុណ្យតាមប្រពៃណី។
CATEGORIES ព័ត៌មានជាតិ