Update ៖ រកឃើញ អ្នកស្លាប់និងរបូស ៤០នាក់ហើយ ក្នុងហេតុការអគ្គីភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅប៉ោយប៉ែត
បន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញ អ្នកស្លាប់និងរបូស ៤០នាក់ ក្នុងហេតុការអគ្គីភ័យឆេះកាស៊ីណូ ហ្រ្គេនដាយមិន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហេតុការអគ្គីភ័យ ឆេះកាស៊ីណូហ្រ្គេនដាយមិន នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ចាប់តាំងពីម៉ោង១១និង៤០នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលអោយមានអ្នកស្លាប់និងរបួស ដែលត្រូវក្រុមការងារជួយសង្គោះ នឹងរកឃើញ មានចំនួន៤០នាក់ហើយ និងកំពុងបន្តរុករកជាបន្តបន្ទាប់ទៀត ។
យោងតាមរបាយការបឋម របស់សមត្ថកិច្ចដែលកំពុងចុះអន្តរាគមន៍បាញ់ពន្លត់ និងរុករកជនរងគ្រោះ បានអោយដឹងថា មកដល់ម៉ោង៩ព្រឹក ថ្ងៃទី២៩នេះ មានអ្នកស្លាប់ប្រុសស្រី ក្នុងហេតុការនេះ ចំនួន១០នាក់ហើយ ដែលបានយកសពចេញ និងអ្នករបួសធ្ងន់ប្រុសស្រីប្រមាណជា៣០នាក់ ត្រូវបានជួយសង្រ្គោះ ។ ភាគច្រើនអ្នកស្លាប់និងរបួសជាជនជាតិថៃ ។ ក្រៅពីការស្លាប់ និងរបួសបណ្តាលអោយខូចខាតអាគារទាំងស្រុង ដែលមានកំពស់១៧ជាន់ ។ ប្រភពបានអោយដឹងទៀតថា កាសុីណូដែលឆេះនេះ មានបុគ្គលិកប្រុសស្រី ប្រមាណជា៤០០នាក់ ។
សម្រាប់ការជួយសង្រ្គោះនេះ ធ្វើឡើងពីសំណាក់កងកម្លាំងទាំងបីប្រភេទ របស់ខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្នងការខេត្ត លោកមេបញ្ជាការអាវុធហត្ថខេត្ត និងមេបញ្ជាការយោធាខេត្ត និងមានការចូលរួមពីខាងភាគីថៃ នៃក្រុមជួយសង្រ្គោះ និងសមត្ថកិច្ចថៃ បានបញ្ជូនរថយន្តបាញ់ទឹក និងរថយន្តសង្រ្គោះ រថយន្តដឹកសព ។
ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន០៩គ្រឿង អគ្គីភ័យនេះ បានលេបត្របាក់កាស៊ីណូ Grand Diamond City ៨០ភាគរយ និងរាលឆេះកាស៊ីណូ ប៉ោយប៉ែតរីសត ឆេះ១០០% តែម្ដង ៕