បុរសម្នាក់បានគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង! បុរសម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៥.ខែ មករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលសពជនរងគ្រោះមានឈ្មោះ ឃិន សុខា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានបណ្តឹងរាយការណ៍ពីក្រុមគ្រួសារសពភ្លាមផ្នែកជំនាញនឹងក្រុមគ្រូពេទ្យបានចុះទៅធ្វើការពិនិត្យវិភាគលើសាកសពជនរងគ្រោះ និងយោងតាមការបំភ្លឺពីគ្រួសារបានបញ្ជាក់ថា សពខាងលើពិតជាស្លាប់ដោយសារគាំងបេះដូង ពិតប្រាកដមែន។
ក្រោយធ្វើការពិនិត្យវិភាគរួចរាល់ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានធ្វើកំណត់ហេតុប្រគល់សាកសពប្រគល់ជូនគ្រួសារសាច់ញាតិដើម្បីចាត់ចែងធ្វើបុណ្យតាមព្រពៃណី ។
CATEGORIES ព័ត៌មានជាតិ