សមត្ថកិច្ចឃាត់ខ្លួ នជនសង្ស័យ០៤នាក់ពីបទរក្សាទុកថ្នាំញៀន
ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកវរសេ នី យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ ស្ដែង ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោ ង ១៥និង៣០នាទី ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័ យ ចំនួន ០៤នា ក់រួមមាន៖
១-ឈ្មោះ តេន ហួត ភេទប្រុស អាយុ ៣៥ឆ្នាំ
២-ឈ្មោះ សុត ធឹមហៅឆក ភេទប្រុស អាយុ ៣៣ឆ្នាំ
៣-ឈ្មោះ ជា សំបូរ ហៅ អុីវ ភេទប្រុស អាយុ ៣៥ឆ្នាំ
៤-ឈ្មោះ ញ៉ាត សំណាង ហៅ វេវភេទប្រុស អាយុ ២៣ឆ្នាំ ទាំង៤នាក់រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០៥ថង់(សង្ស័យមានសារធាតុញៀន)
-ទូរស័ព្ទដៃចំនួន០២គ្រឿងចាស់
-ប្រាក់រៀលចំនួ ន ៦០០.០០០ រៀល(ហុកសិបមុឺនរៀល)
-កាំភ្លើងខ្លីហ្គាស់បាញ់គ្រាប់កង់ ចំនួន០១ដេីមនិងបង់ចំនួន០២
-គ្រាប់កាំភ្លេីងអាកា(AK47) ចំ នួន ១៣២គ្រាប់
-ម៉ូតូម៉ាកហុងដាទ្រីមសេរីឆ្នាំ២០១១(បិទតែម២០២២) ពណ៌ខ្មៅលេខម៉ាសុីនND125 I8581605គ្មានស្លាកលេខ ចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់និងថង់ច្រករំលែកគ្រឿងញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ រហូតមកដល់ពេលនេះត្រូវបាននគរបាលស្រុកកំរៀង រៀប ចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ ៕