អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងទាំងព្រឹកនៅកណ្តាលក្រុងបាត់ដំបង

ខេត្តបាត់ដំបង! ផ្ទះប្រជាពលរដ្ឋ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣០ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ០៤ម៉ែត្រ×២២ម៉ែត្រ សង់អំពីបេតុង ប្រក់ស័ង្កសី-(ឆេះជាន់ទី១)ដែលមានម្ចាស់ឈ្មោះ នេះ ស្រីអូន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅក្រុមទី៣០ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សរុបការខូចខាតសម្ភារប្រើប្រាស់គិតទឹកប្រាក់អស់ប្រហែល ៣០០០ដុល្លា។

ជាមួយហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានអាចគ្រប់គ្រងរលត់បានទាំងស្រុង ដោយមិនបង្កអោយឆេះរាលដាលទៅកន្លែងផ្សេងបាន ចំណែកមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវ។

CATEGORIES
Share This