ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤គ្រួសារ ក្នុងឃុំតាម៉ឺនបានទទួល អំណោយពីអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកថ្មគោល

ខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ លោ ជា សម្បត្តិ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល និងសហការីបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ជូនដល់ជូនងាយរងគ្រោះចំនួន ៤គ្រួសារ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ឱកាសនោះ លោក ជា សម្បត្តិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

បន្ថែមពីនេះ លោកប្រធានអនុសាខាស្រុកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

លោក ជា សម្បត្តិ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារព្រោះថាអំណោយរបស់អនុសាខាស្រុក អាចជួយសម្រាល ការលំបាក ដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើង មាន ការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាល ពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី និងស៊ីអ៊ីវ ១យួរ និងថវិកា២ម៉ឺនរៀលផងដែរ ។

CATEGORIES
Share This