ប៉ូលិសសេដ្ឋកិច្ច ឆ្មក់ចូលទីតាំងសង្ស័យលួចលាក់កែច្នៃតម្លេីងរថយន្ដ ល្មេីសច្បាប់ចំនួន៥កន្លែង នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កំលាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ចំនួន៥កន្លែង ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង បន្ទាបពីសង្ស័យថាបានបង្កើតទីតាំងតម្លើងរថយន្តដោយខុសច្បាប់។ការចុះពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានរកឃេីញរថយន្តចំនួន១២គ្រឿង លើទីតាំង ៖ ទី១ ជាទីតាំងបាញ់ថ្នាំរថយន្តលក្ខណៈគ្រួសារ ចំនួន០៣កន្លែង ជំនាញមន្ទីរសាធារណការបានណែនាំឱ្យម្ចាស់ទីតាំងស្នេីសុំច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវនៅពេលបើកដំណើរការ។ ទី២ ជាទីតាំងយានដ្ឋាន ចំនួន០២មានច្បាប់ត្រឹមត្រូវ ។ ចំពោះរថយន្តដែលសមត្ថកិច្ចរកឃើញជាក់ស្ដែងចំនួន១២ គ្រឿង ស្ថិតនៅទីតាំងទាំង០៥ ខាងលើ មានឯកសារត្រឹមត្រូវ ហើយជាប្រភេទរថយន្ដបែនដឹកដី ចង្កូតស្ដាំដែលរាជរដ្ឋាភិបាលផ្ដល់ការអនុគ្រោះអនុញ្ញាតអោយធ្វេីការបង់ពន្ធលេីរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមានស្រាប់នៅក្នុងស្រុក និងមិនអនុញ្ញាតអោយបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយកមកតម្លេីងបង្គុំជារថយន្ដដេីម្បីកែជាប្រភេទដឹកដី។ ល។
កន្លងទៅរាជរដ្ឋាភិបាលក្រោមការអនុគ្រោះបំផុតពីប្រមុខដឹកនាំសម្ដេចតេជោបានអនុញ្ញាតអោយមានការលេីកលែងមិនអោយមានការកែចង្កូតពីស្ដាំមកឆ្វេងប៉ុន្ដែអនុញ្ញាតិអោយបង់ពន្ធជូនរដ្ឋ លេីរថយន្ដដែលមានស្រាប់និងជាតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយេីងលេីការចាំបាច់ការដឹកជញ្ជូនកសិផល ឬអាជីវកម្មនានាដេីម្បីកុំអោយក្លាយជាបញ្ហាហានិភ័យលេីបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ ៕
ដោយ ៖ ប៊ុត សារុន