អាជ្ញាធរខេត្តបាត់ដំបង ចុះប្រមូលជនអនាថា៧នាក់ បញ្ជូនទៅអប់រំ ក្រោយរកឃើញមានផ្ទុកសារធាតុញៀន

បាត់ដំបង÷ កម្លាំងចម្រុះចុះប្រមូលជនអនាថាប្រុសស្រីចំនួន ០៧នាក់ពីទីសាធារណ:នានាក្នុងក្រុងបាត់ដំបង បញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ក្រោយពិនិត្យធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀនទាំងអស់។

អភិបាលក្រុងបាត់ដំបង លោក លាង វាសនា នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ ២០២៣នេះបានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពក្រុងចុះប្រមូលជនអាណាធិបតេយ្យនៅតាមទីសារណ:ជុំវិញក្រុងបាត់ដំបង ដោយបាននាំខ្លួនមុខសញ្ញាប្រុសស្រីចំនួន ៧នាក់ មកកាន់អធិការនគរបាលក្រុងដើម្បីបញ្ជូនពួកគាត់ទៅកាន់មណ្ឌលអប់រំ និងកែប្រែ ទន្ទឹមនឹងការនាំខ្លួននេះសមត្ថកិច្ចផ្នែកជំនាញបានរកឃើញ ០៥នាក់ជាបុរស និង ០២នាក់ជាស្ត្រីមានផ្ទុកនូវសារធាតុញៀនទាំងអស់។

លោក លាង វាសនា អភិបាលក្រុងបានបញ្ជាក់ឲ្យដឹងថា ការចុះប្រមូលនាំខ្លួនជនអនាថានេះ គឺដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមដងផ្លូវ សួនច្បារ ទីសាធារណ:នានាជៀសវាងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ដែលចូលមកសម្រាកកម្សាន្ត។

ក្រុមជនអនាថាទាំងអស់ខាងលើ ជាគោលការណ៍ត្រូវបញ្ជូនទៅកាន់មណ្ឌលពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ឆាប់ៗខាងមុខនេះ។ ដែលការប្រមូលនេះគឺជាលើទី២ហើយ ចាប់តាំងពីដើមឆ្នាំ២០២២ ដែលទាំង២លើកកម្លាំងបានប្រមូលសរុបចំនួនជិត ២០០នាក់ហើយ៕

CATEGORIES
Share This