លោក សៅ សំរិត ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក សៀប បុរី នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រចាំខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមហព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក សៀប បុរី និងភរិយា ដែលទើបតែសម្រាលកូនបាន២៦ថ្ងៃ ។
ការនាំអំណោយនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់មូលដ្ឋានរស់នៅ របស់លោក សៀប បុរី ក្នុងភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលភរិយារបស់លោកបានកើតកូនមិនគ្រប់ខែ និងត្រូវទៅមន្ទីរពេទ្យរៀងរាល់សប្តាហ៍ និងមានជីវភាពខ្វះខាត ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាល និងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ។
អំណោយដែលត្រូវបានប្រគល់ជូន រួមមាន ៖ ថវិកា ចំនួន ៥០០,០០០ (ហាសិបម៉ឺន) រៀល អង្ករ ចំនួន ៥០ គីឡូក្រាម មី ១កេស ទឹកត្រី ចំនួន ១យួរ ទឹកសុីអ៊ីវ ចំនួន ១យួរ និងត្រីខ ចំនួន ១យួរ និងទឹកបរិសុទ្ធចំនួន ១០យួរ ៕