អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ ធ្វើឡើងកាលពីវេលាម៉ោង១៨៖១០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យ ចំនួន០៣នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១۔ឈ្មោះ ហង់ ពិសិដ្ធ ភេទប្រុស អាយុ៣០ឆ្នាំ, ២-ឈ្មោះ សឿន ឧត្តម ហៅក្រៅ ដំ ភេទប្រុស អាយុ២៩ឆ្នាំ, ៣-ឈ្មោះ អ៊ុយ កញ្ញា ហៅក្រៅ តី ភេទស្រី អាយុ១៨ឆ្នាំ ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារៈមួយចំនួនទៀត ។
ករណីទី២ ធ្វើឡើងកាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ សូរ សុខា ហៅ ម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចលើផ្លូវបេតុងភូមិតាងួន សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត ។
ករណីទី៣ ធ្វើឡើងកាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ អូន ប្រុស ភេទប្រុស អាយុ ៤១ឆ្នាំ ចំណុចបន្ទប់ជួលលេខ៧ ភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត ៕