Braking News ៖ អគ្គិភ័យកំពុងឆាបឆេះ អគារខុនដូក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ផ្លូវនរោត្តម រាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះបន្ទប់មួយ នៃអគារខុនដូក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ករណីនេះ កំពុងត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច អន្តរាគមន៍ជូយពន្លត់ ដោយឡែកមូលហេតុនៃការឆេះនេះ ក៏នៅមិនទាន់មានការសន្និដ្ឋានអ្វីបាននោះដែរ ៕