ប្រទះឃើញសត្វឈ្លូស១ក្បាលងាប់ សង្ស័យហ្វូងចចកដេញខាំប្រហារ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិនបានប្រទះឃើញសត្វឈ្លូស១ក្បាលងាប់ថ្មីៗនៅផ្លូវឡើងទៅទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន…

បើតាមប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តប៉ៃលិនបានឱ្យដឹងថា ពួកគាត់ពិតជាអាណិតអាសូរ និងសោកស្តាយ ចំពោះសត្វឈ្លូស១ក្បាល ដែលសង្ស័យថា ត្រូវបានហ្វូងសត្វឆ្កែចចកព្រៃដេញតាមប្រមាញ់ខាំ១យប់ទាល់ភ្លឺ លុះព្រឹកឡើងក៏រត់ទៅងា.ប់នៅអូរទី២ ផ្លូវឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់(៧ជាន់) ភ្នំខៀវអូតាវ៉ៅប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ទោះបីជាយ៉ាងណា យើងត្រូវរួមគ្នាថែរក្សាការពារសត្វព្រៃ និងបរិស្ថានធម្មជាតិគ្រប់ពេលវេលា។

CATEGORIES
Share This