ស្លាប់មន្រ្តីយោធាពីរនាក់ និងរបួសធ្ងន់សិស្សសាលា២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្កូវជាតិលេខ៥ ដែលបណ្តាលមកពីរថយន្តព្រុស មួយគ្រឿង បើកបរក្នុងល្បឿនលឿនផ្ទុះកង់ រ៉េចង្កូត ទៅប៉ះរថយន្តធំមួយគ្រឿង និងបុកម៉ូតូ០២គ្រឿង បណ្ដាលឲ្យឆកយកជីវិតយោធាពីរនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងនិងសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការគ្រោះថ្នាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលផែននគរបាលចរាចរណ៍ បានអោយដឹងថា ភ្លាមៗនោះលោក បានដឹកនាំកម្លាំង ចុះដល់ទីតាំងកើតហេតុខាងលើ បានធ្វើការពិនិត្យ និងវាស់វែង រកខុសត្រូវឱ្យភាគីទាំងសងខាង ហើយរថយន្តព្រុស ក្នុងហេតុការនេះ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ-2AG-5701 បើកបរក្នុងល្បឿនលឿន បានផ្ទុះកង់រ៉េចង្កូត ទៅប៉ះរថយន្តធំមួយគ្រឿង និងបុកជាមួយម៉ូតូ ពីគ្រឿង ក្នុងនោះបានម៉ូតូបុរសពីរនាក់ជាមន្ត្រីយោធា បើកបរម៉ូតូម៉ាក់វ៉េវ សេ១១០ ពណ៌ខ្មៅ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯមួយគ្រឿងទៀតជាម៉ូតូសិស្សសាលាពីរនាក់ស្រី ម៉ាក់សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ-ប-មានជ័យ-1U-6606 របួសធ្ងន់ បានកម្លាំងនគរបាល ផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែត បញ្ជូនទៅជួយសង្គ្រោះនៅបន្ទីរពេទ្យខេត្ត ។
ក្រោយចុះធ្វើការពិនិត្យ និងវាស់វែងរួច រថយន្តព្រុស និងម៉ូតូ ២គ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕