ភ្លៀងលាយឡំ ជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ជាង៤០ខ្នង នៅស្រុកសំឡូត
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្រុកសំឡូត មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់បណ្តាលអោយប៉ះពាល់ទៅដល់ផ្ទះប្រជាពលរដ្ឋ ខូចខាតអស់ ៤៥ខ្នងផ្ទះ និងដួលរលំដើមឈើជាច្រើនដើមផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតទាំង៤៥ខ្នង ក្នុងនោះខូចខាតរបើកដំបូលមធ្យមចំនួន ៤២ខ្នង និងរបើកខូចខាតទាំងស្រុង ចំនួន០៣ខ្នង ព្រមទាំងដួលរលំដើមឈើចំនួនប្រហែល ៤០ដើម ។
ជាមួយគ្រោះធម្មជាតិខាងលើនេះ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅមូលដ្ឋាន បានខិតខំស្វះស្វែងចុះទៅពិនិត្យធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើ ដើម្បីបានដឹងនិងរៀបផែនការ ចុះជួយអោយបានទាន់ពេល ៕
ដោយ ៖ សាលី