ក្មេងស្រី០៥នាក់បានលង់ទឹកស្រះស្លា..ប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង! ក្មេងស្រីចំនួន០៥នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប៉ុន្មាន ១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកមួយកន្លែងខាងក្រោយសាលាបឋមសិក្សាស្រឡៅទង ស្ថិតក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុនៅវេលាម៉ោងប៉ុន្មាន ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គឺមានការភ្ញាក់ផ្អើលមួយដោយបានបាត់ក្មេងស្រីចំនួន០៥នាក់
ដែលក្មេងស្រី/ទី១.ឈ្មោះ វុធ អី អាយុ០៧ឆ្នាំ /ទី២.ឈ្មោះ ជា ស្រីឌឿន អាយុ១១ឆ្នាំ /ទី៣.ឈ្មោះ លួង លីតា អាយុ០៩ឆ្នាំ /ទី៤.ឈ្មោះ ធីម ម៉េងលី អាយុ០៩ឆ្នាំ /ទី៥.ឈ្មោះ វ៉ាន់ គឹមហៀង អាយុ០៩ឆ្នាំ ទាំងអស់គ្នារស់នៅក្រុមទី០១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយពីបាត់ខ្លួនប្រជាពលរដ្ឋបាននាំគ្នាដើររុករករហូតដល់វេលាម៉ោង ១៧និង២០ នាទី ថ្ងៃដដែលទើបរកឃើញសាកសពក្មេងស្រីទាំង០៥នាក់នៅក្នុងស្រះទឹកក្រោយសាលាបឋមសិក្សាស្រឡៅទង ក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់មកនគរបាលជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សាកសពអោយអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។